Thursday, November 9, 2017

ពួកពែក (Persian Civilization)

Posted by trace back in time

អារិយធម៌ពែក (Persian) បុរាណធ្លាប់ជាចក្រភពដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោកនាសម័យកាលនោះ។

ទោះបីជាការរីកឡើងនៃឥទ្ធពលរបស់ខ្លួនត្រឹមតែជាង ២០០ឆ្នាំក៏ដោយប្រជាជនពែកបានវាយដណ្ដើមគ្រប់

គ្រងដែនដីដែលគ្របដណ្ដប់ប្រមាណជាង ៥លាន ២សែនគីឡូម៉ែត្រការ៉េ។ ពីភាគខាងត្បូងនៃប្រទេសអេហ្ស៊ីបទៅផ្នែកខ្លះនៃប្រទេសក្រិចហើយបន្ទាប់មកទៅភាគខាងកើតប្រទេសឥណ្ឌា ចក្រភពពែកត្រូវបានគេស្គាល់

ដោយសារតែកម្លាំងយោធា និងអ្នកដឹកនាំដែលមានប្រាជ្ញា។ មុននឹងយើងចាប់ផ្តើមសញ្ជឹងគិតអំពីការពិត

ដែលថាពួកគេបានបង្កើតចក្រភពដ៏ធំមួយនេះ ដោយគ្រាន់តែចំណាយពេលប្រមាណជាង ២០០ឆ្នាំ យើងត្រូវ

ដឹងថានៅឆ្នាំ ៥៥០ មុន គ.ស. អាណាចក្រពែក ធ្លាប់ត្រូវបានបែងចែកជាក្រុមៗដែលមានមេដឹកនាំរៀងៗខ្លួន 


ក៏ប៉ុន្ដែក្រោយមកស្ដេច Cyrus ទី២ ដែលក្រោយមកត្រូវបានគេស្គាល់ថាជា Cyrus ដ៏អស្ចារ្យ (Cyrus the great) បានឡើងកាន់អំណាចហើយបង្រួបបង្រួមរាជាណាចក្រពែកទាំងមូល។ បន្ទាប់មកទ្រង់បានច្បាំងឈ្នះពួកបាប៊ីឡូន។ ការពិតការវាទទីទឹកដីរបស់ស្ដេចអង្គនេះមានសន្ទុះខ្លាំងគួរឱ្យភ្ញាក់ផ្អើល ដោយគិតត្រឹមចុងឆ្នាំ៥៣៣ មុន គ.ស. ព្រះអង្គបានឈ្លានពានយកឥណ្ឌា និងបន្តឆ្ងាយទៅភាគខាងកើត។ ហើយសូម្បីតែនៅពេល Cyrus បានស្លាប់បាត់ក៏ដោយ ក៏សាច់សារលោហិតរបស់ទ្រង់នៅតែបន្តការឈ្លានពានយ៉ាងឃោរឃៅ ហើយថែមទាំងបានប្រយុទ្ធតតាំងគ្នាជាមួយនឹងពួកSpartans ដ៏ក្លាហានដែលមាននិទានក្នុងរឿងព្រេងទៀតផង។ នៅយុគសម័យដែលពែកបុរាណរុងរឿងដល់កំពូលនោះ ចក្រភពនេះបានគ្រប់គ្រងទឹកដីទូទាំងអាស៊ីកណ្តាល និងមួយភាគធំរបស់អឺរ៉ុប និងអេហ្ស៊ីប។ ប៉ុន្ដែវាបានផ្លាស់ប្តូរនៅពេលដែលទាហានដ៏អង់អាចរបស់ ម៉ាសេដូនា ដែលដឹកនាំដោយអាឡិចសាន់ឌឺដ៏អស្ចារ្យ បានផ្ដួលរំលុំចក្រភពពែកទាំងមូលរាបដល់ដី ហើយបានបិទបញ្ចប់អរិយធម៌ពែកនេះនៅឆ្នាំ ៥៣០ មុនគ.ស.

0 comments: