Tuesday, January 17, 2017

ពួករ៉ូម៉ាំង (Roman Civilization)

Posted by trace back in time



អារ្យធ៌មរ៉ូម៉ាំង (Roman) បានចាប់បដិសន្ឋិឡើងក្នុងរង្វង់សតវត្សទី៦ មុន គ.ស។ បើទោះ​ជា​រឿង​រ៉ាវ​នៅពីក្រោយនៃ​ការក៏កើតចក្រភពរ៉ូមបុរាណនេះ មានខ្លះជារឿងព្រេងក៏ដោយ តែការ​ឈានឡើង​ដល់​ចំណុចកំពូលរបស់ចក្រភពរ៉ូមជាការពិតមិនអាចប្រកែកបាន ដែលនាំឱ្យរដ្ឋដ៏​ចំណាស់មួយ​នេះ​មាន​វិសាលភាពធំល្វឹងល្វើយ​ដាច់​គេ​ក្នុង​​សម័យ​នោះ ហើយក្នុង​នោះ​ប្រទេសទាំង​អស់ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​តំបន់​ជុំវិញសមុទ្រ​មេឌី​ទែ​រ៉ា​នេ គឹ​ជាដែនដី​​នៃ​អាណាចក្ររ៉ូម​បុរាណ​នេះឯង។ 

រដ្ឋបុរាណនេះមានស្ដេចជាអ្នកគ្រប់គ្រង ប៉ុន្តែការគ្រប់គ្រងបែប​រាជាធិបតេយ្យ​នេះប្រព្រឹត្ត​ទៅ​បាន​​ត្រឹមតែ​ក្សត្រ ៧អង្គប៉ុណ្ណោះ ក្រោយមករបៀបរបបគ្រង់ថ្មីត្រូវបានបង្កើត គឺម្ចាស់តំបន់ (ក្រុង) នីមួយៗជាអ្នកគ្រប់គ្រង​ក្រុង​របស់​ខ្លួនពួកគេ​ដោយផ្ទាល់។ បន្ទាប់មក​ពួកគេបង្កើតជាក្រុមប្រឹក្សាមួយ ដោយឱ្យឈ្មោះថា សេណាត (Senate) ដែលជាស្ថាបនរដ្ឋ​ដើរតួនាទីជាអ្នក​គ្រប់​គ្រង។ ការបង្កើតស្ថាបន​នេះជាចំណុច​ចាប់​ផ្ដើម​នៃរ៉ូម សា​ធារ​ណៈ​រដ្ឋ។ រ៉ូម បានស្គាល់នូវភាពរុងរឿង និងភាពដុនដាបធ្លាក់ចុះ​នៅក្នុង​ចំណោម​អធិរាជសំខាន់ៗ​របស់ខ្លួន​ក្នុង​អារ្យធ៌មមនុស្សជាតិ ដូចជា ចូល្យូស សេសា(Julius Caesar) ត្រា​ហ្សាន់​(Trajan) និង​អូហ្គូស​ធឹស​(Augustus)។ ប៉ុន្តែជាចុងក្រោយ ដោយ​សារ​ រ៉ូម មានផ្ទៃដី​លាត​សន្ធឹង​ធំល្វឹងល្វើយពេក ដែលវាជា​រឿង​ពិបាក​ក្នុងការរក្សាឯកភាព​ទឹកដី​។ ការដួល​រលំ​របស់​ចក្រភពរ៉ូម គឺ​ដោយ​សារការលុកលុយ ពីពួក ​បាបារាន (Barbarians) រាប់លាននាក់មក​ពី​ភាគខាងជើង និង​ខាង​កើតអឺរ៉ុប។

0 comments: