Wednesday, November 29, 2017

បុរេប្រវត្តិជាអ្វី?

Posted by trace back in time

បុរេប្រវត្តិ ឬសម័យមុនប្រវត្តិសាស្ត្រ (Pre-History Period) ជាការសិក្សាពីសម័យកាលករកើតមានអ្វីដែលយើងហៅថា មនុស្សជាតិ (Mankind) នៅលើភពផែនដីយើង នេះបើតាមប្រភពពីក្រុមអ្នកសិក្សាបែបវិទ្យាសាស្ត្រជាច្រើនសំយោគចូលគ្នា (ការសិក្សាពីហ្វូស៊ីល បុរាណវិត្ថុវិទ្យា ភាសាវិទ្យា ភូគព្ភវិទ្យា នរវិទ្យា...)។
បើនិយាយពីពេលវេលាគឺជាការសិក្សាពីសកម្មភាពដំបូងរបស់មនុស្សរហូតដល់សម័យកាលមួយដែលមនុស្សចាប់ផ្ដើមមានភាសាសរសេរសម្រាប់ប្រើប្រាស់។ និយាយរួមគឺក្នុងកំឡុងឆ្នាំ ៣,៣ លានឆ្នាំមុនគ្រឹះសករាជ (តាមប្រភពឯកសារខ្លះ) រហូតដល់ប្រហាក់ប្រហែលជាសតវត្សទី៣២-៣៣ មុនគ្រឹះសករាជ ទើបគេឃើញមានភស្តុតាងនៃការប្រើប្រាស់ភាសាសរសេរ ក្នុងអរិយធម៌បុរាណមួយចំនួនដូចជា ភាសាសរសេររបស់មេសូប៉ូតាមៀ (Mesopotamia ក្នុងប្រទេសអ៊ីរ៉ាក់បច្ចុប្បន្ន) ភាសាសរសេររបស់ពួកហារាប៉ាន់ (Harappan សព្វថ្ងៃផ្នែកខ្លះស្ថិតក្នុង ប្រទេសអាហ្គានីស្ថាន ប៉ាគីស្ថាន និងឥណ្ឌា) និងនៅអេហ្ស៊ីបជាដើម។
អ្នកសិក្សាពីបុរេប្រវត្តិក៏បានបែងចែក សម័យកាលនេះជាបីផងដែរ ក្នុងនោះរួមមាន៖

១- យុគសម័យថ្មបំបែក (Stone Age) កែច្នៃថ្មជាឧបករណ៍ប្រើប្រាស់ ឬបរបាញ់
២- យុគសម័យសំរិទ្ធ (Bronze Age) ចេះប្រើឧបករណ៍កែច្នៃចេញពីលោហៈធាតុ (សំរិទ្ធ ទង់ដែង លង្ហិន)
៣- យុគសម័យដែក (Iron Age) កែរច្នៃដែកធ្វើជាឧបករណ៍ប្រើប្រាស់

0 comments: