ពួករ៉ូម៉ាំង (Roman Civilization)
Posted by trace back in time
រដ្ឋបុរាណនេះមានស្ដេចជាអ្នកគ្រប់គ្រង ប៉ុន្តែការគ្រប់គ្រងបែបរាជាធិបតេយ្យនេះប្រព្រឹត្តទៅបានត្រឹមតែក្សត្រ ៧អង្គប៉ុណ្ណោះ ក្រោយមករបៀបរបបគ្រង់ថ្មីត្រូវបានបង្កើត គឺម្ចាស់តំបន់ (ក្រុង) នីមួយៗជាអ្នកគ្រប់គ្រងក្រុងរបស់ខ្លួនពួកគេដោយផ្ទាល់។ បន្ទាប់មកពួកគេបង្កើតជាក្រុមប្រឹក្សាមួយ ដោយឱ្យឈ្មោះថា សេណាត (Senate) ដែលជាស្ថាបនរដ្ឋដើរតួនាទីជាអ្នកគ្រប់គ្រង។ ការបង្កើតស្ថាបននេះជាចំណុចចាប់ផ្ដើមនៃរ៉ូម សាធារណៈរដ្ឋ។ រ៉ូម បានស្គាល់នូវភាពរុងរឿង និងភាពដុនដាបធ្លាក់ចុះនៅក្នុងចំណោមអធិរាជសំខាន់ៗរបស់ខ្លួនក្នុងអារ្យធ៌មមនុស្សជាតិ ដូចជា ចូល្យូស សេសា(Julius Caesar) ត្រាហ្សាន់(Trajan) និងអូហ្គូសធឹស(Augustus)។ ប៉ុន្តែជាចុងក្រោយ ដោយសារ រ៉ូម មានផ្ទៃដីលាតសន្ធឹងធំល្វឹងល្វើយពេក ដែលវាជារឿងពិបាកក្នុងការរក្សាឯកភាពទឹកដី។ ការដួលរលំរបស់ចក្រភពរ៉ូម គឺដោយសារការលុកលុយ ពីពួក បាបារាន (Barbarians) រាប់លាននាក់មកពីភាគខាងជើង និងខាងកើតអឺរ៉ុប។
0 comments: