Wednesday, November 29, 2017

បុរេប្រវត្តិជាអ្វី?

Posted by trace back in time

បុរេប្រវត្តិ ឬសម័យមុនប្រវត្តិសាស្ត្រ (Pre-History Period) ជាការសិក្សាពីសម័យកាលករកើតមានអ្វីដែលយើងហៅថា មនុស្សជាតិ (Mankind) នៅលើភពផែនដីយើង នេះបើតាមប្រភពពីក្រុមអ្នកសិក្សាបែបវិទ្យាសាស្ត្រជាច្រើនសំយោគចូលគ្នា (ការសិក្សាពីហ្វូស៊ីល បុរាណវិត្ថុវិទ្យា ភាសាវិទ្យា ភូគព្ភវិទ្យា នរវិទ្យា...)។
បើនិយាយពីពេលវេលាគឺជាការសិក្សាពីសកម្មភាពដំបូងរបស់មនុស្សរហូតដល់សម័យកាលមួយដែលមនុស្សចាប់ផ្ដើមមានភាសាសរសេរសម្រាប់ប្រើប្រាស់។ និយាយរួមគឺក្នុងកំឡុងឆ្នាំ ៣,៣ លានឆ្នាំមុនគ្រឹះសករាជ (តាមប្រភពឯកសារខ្លះ) រហូតដល់ប្រហាក់ប្រហែលជាសតវត្សទី៣២-៣៣ មុនគ្រឹះសករាជ ទើបគេឃើញមានភស្តុតាងនៃការប្រើប្រាស់ភាសាសរសេរ ក្នុងអរិយធម៌បុរាណមួយចំនួនដូចជា ភាសាសរសេររបស់មេសូប៉ូតាមៀ (Mesopotamia ក្នុងប្រទេសអ៊ីរ៉ាក់បច្ចុប្បន្ន) ភាសាសរសេររបស់ពួកហារាប៉ាន់ (Harappan សព្វថ្ងៃផ្នែកខ្លះស្ថិតក្នុង ប្រទេសអាហ្គានីស្ថាន ប៉ាគីស្ថាន និងឥណ្ឌា) និងនៅអេហ្ស៊ីបជាដើម។
អ្នកសិក្សាពីបុរេប្រវត្តិក៏បានបែងចែក សម័យកាលនេះជាបីផងដែរ ក្នុងនោះរួមមាន៖

១- យុគសម័យថ្មបំបែក (Stone Age) កែច្នៃថ្មជាឧបករណ៍ប្រើប្រាស់ ឬបរបាញ់
២- យុគសម័យសំរិទ្ធ (Bronze Age) ចេះប្រើឧបករណ៍កែច្នៃចេញពីលោហៈធាតុ (សំរិទ្ធ ទង់ដែង លង្ហិន)
៣- យុគសម័យដែក (Iron Age) កែរច្នៃដែកធ្វើជាឧបករណ៍ប្រើប្រាស់

Friday, November 17, 2017

អរិយធ៌ម (Civilization)

Posted by trace back in time

អត្ថបទនេះនឹងធ្វើការពន្យល់ដោយសង្ខេបពីពាក្យថាអរិយធ៌ម (Civilization)ថាតើជាតិសាសន៍ណាមួយ ឬ

ក្រុមមនុស្សដែលមានលក្ខណៈបែបណា អាចត្រូវបានគេចាត់ទុកថាជា សង្គមមានអរិយធ៌មបាន

 (Characteristics of Civilization)។ សង្គមដែលមានអរិយធ៌មជាសង្គមដែលមាន ការផ្គត់ផ្គង់អាហារ

គ្រប់គ្រាន់ (Stable Foods Supply) រចនាសម្ព័ន្ធសង្គម (Social Structure) ប្រព័ន្ធគ្រប់គ្រងរដ្ឋ

ច្បាស់លាស់(Government) មានសាសនា (Religion) សិល្បៈ (The Arts) បច្ចេកវិទ្យា (Technology)

ភាសាសរសេរ (Written Language)

Thursday, November 16, 2017

ក្រិកបុរាណ (Ancient Greek)

Posted by trace back in time

ក្រិចបុរាណប្រហែលជាមិនមែនជាអរិយធម៌ចំណាស់ជាងគេទេ ប៉ុន្តែអរិយធម៌មួយនេះមានឥទ្ធិពលបំផុតមួយដែលធ្លាប់មាននៅលើពិភពលោក។ ទោះបីជាការកើតឡើងនៃ ក្រិចបុរាណបានមកពីអរិយធម៌ Cycladic និង Minoan (២៧០០មុន គ.ស. - ១៥០០ មុន គ.ស. ) មានភស្តុតាងជាច្រើនដែលបង្ហាញថាទឹកដីនៃប្រទេសក្រិច មានវ័យចំណាស់រហូតជាង ៧២០០ឆ្នាំ មុន គ.ស. នេះបើយោងតាមការរកឃើញរូងភ្នំសម្រាប់បញ្ចុះសពនៅ Franchthi ក្នុង Argolid ក្រិច ប្រវត្តិនៃអធរិយធម៌​ នេះត្រូវបានគេសន្មត់ថានៅរប៉ាត់រប៉ាយក្នុងរយៈពេលដ៏យូរអង្វែងមួយ ដែលប្រវត្ដិវិទូត្រូវបែងចែកវាជាដំណាក់កាលៗខុសៗគ្នា ហើយសម័យកាលដែលល្បីខ្លាំងជាងគេនោះគឺសម័យ Archa បុរាណ និងសម័យ Hellenistic


ពីសម័យកាលមួយ ទៅសម័យកាលមួយ បានធ្វើឱ្យក្រិចបុរាណទទួលការចាប់អារម្មណ៍នៅទូទាំងពិភពលោក ដែលភាគច្រើននៃពួកគេបានផ្លាស់ប្តូររបៀបរបបនៃពិភពលោករហូតមកដល់សព្វថ្ងៃ ហើយមួយផ្នែកធំទៀតត្រូវបានគេលើកយកមកនែកធំទៀត្វថ្ងៃ កាលមួយ ៃប្រទេសក្រិក មានវ័យចំណាស់រហូតដល់ប្រមាណជានិយាយមកដល់ថ្ងៃនេះផងដែរ។ ជនជាតិក្រិចបានបង្កើតកីឡាអូឡាំពិកបុរាណ បង្កើត គំនិតប្រជាធិបតេយ្យ និងព្រឹទ្ធសភា។ ពួកគេបានបង្កើតមូលដ្ឋានសម្រាប់ធរណីមាត្រសម័យទំនើប ជីវវិទ្យា និងរូបវិទ្យា។ ជាមួយគ្នានេះផងដែរទឹកដីក្ចកបុរាណនេះបានបង្កើតនូវបុគ្គលជាច្រើន ដែលជាអ្នកប្រាជ្ញខាង ទស្សនវិជ្ជា ជំនឿ វិទ្យាសាស្ត្រ និងវីរៈបុរសជាច្រើនរូប ដូចជា Pythagoras Archimedes Socrates Euclid Plato Aristotle Alexander ហើយមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងអរិយធម៌ក្រោយៗមកទៀត។

Tuesday, November 14, 2017

សង្ខេបប្រវត្តិសាស្ត្រកម្ពុជា

Posted by trace back in time

ប្រវត្តិដូនតាខ្មែរ
ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រដ៏សំបូរបែប និងគួរអោយចាប់អារម្មណ៍មួយនៅក្នុងតំបន់។ កំណើតមនុស្សជាតិកម្ពុជាដំបូង គេឃើញមាននៅយុគសម័យ​ថ្មបំបែក (Stone Age) ដែលមនុស្ស ចាប់ផ្តើមចេះ​ប្រើប្រាស់ ឧបករណ៍ធ្វើពីថ្ម សំរាប់ប្រមាញ់សត្វ ហើយក្នុងពេលនោះដែរក៏មានការរស់នៅ ប្រមូលផ្តុំ​ជាក្រុម ជាពួកដែរ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើស្រែចំការគេឃើញមាននៅកម្ពុជាក្នុងកំឡុងឆ្នាំ ២៣០០ មុន គ.ស.។ ប្រជាកសិករ​កម្ពុជាដំបូង​ឡើយ គេប្រើប្រាស់ឧបករណ៏ធ្វើពីថ្ម សំរាប់ធ្វើស្រែចំការប៉ុន្តែចាប់ពីឆ្នាំ ១៥០០ មុន គ.ស. បុព្វបុរសទាំងនោះចាប់ប្រើប្រាស់ឧបករណ៍ធ្វើពី​ទង់ដែង។ នៅកំឡុងឆ្នាំ ៥០០ ១៥០០ មុន គ.ស. ពួកគេចាប់ផ្តើមរៀនប្រើដែកធ្វើជាឧបករណ៍ប្រើប្រាស់។ គេអាចសណ្ឋានបានដូច្នេះតាមរយះស្ថានីយ៍បុរេប្រវត្តិសាស្រ្តមួយចំនួនមាននៅលើទឹក​ដីកម្ពុជា ដូចជា ម្លូព្រៃ ល្អាងស្ពាន សំរោងសែន ជាដើម។

បន្តបន្ទាប់មកទៀតការរីកចំរើន​​​ខាងសង្គមនៅក្នុងតំបន់កាន់តែមានសន្ទុះឡើងយ៉ាងឆាប់រហ័សនោះ នៅក្នុងកំឡុងគ្រឹស្តសករាជ ឆ្នាំ១៥០ គេក៏ឃើញ​មានជាប្រជាពលរដ្ឋដែលរស់នៅប្រមូលផ្តុំ ក្នុងតំបន់ ដីសណ្តទន្លេមេគង្គ (នៅក្នុងប្រទេសវៀតណាមភាគ ខាងត្បូង​សព្វថ្ងៃ) ដែលជនជាតិចិនអោយ​ឈ្មោះ ថាហ្វូណន (Fu-nan) 

តាមរយះការធ្វើជំនួញរវាងជនជាតិហ្វូណននឹងចិនគេសង្កេតឃើញនូវសកម្មភាពរបស់សង្គមកម្ពុជា មានលក្ខណៈស្មុគស្មាញ ។ ការតាំងទីលំនៅ ភូមិករ​មានការរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយ ក៏កើតបានជា អាណាចក្រមួយឡើង។ នៅដើមសតវត្សទី៧ ប្រជាជនកម្ពុជាត្រូវបាន គេស្គាល់ថាជា ជាតិសាសន៍មួយ ដែលមានអរិយធ៌មរបស់ខ្លួនផ្ទាល់ តាំងពីដើមរៀងមក។
បន្ទាប់ពីក៏កើតបានជាអាណាចក្រមួយមក កម្ពុជាត្រូវបានបែងចែកជា រដ្ឋពីរដែលគេស្គាល់ថា ចេនឡាដីគោក និង ចេនឡាលិចទឹក ប៉ុន្តែនៅ​ដើម​សតវត្សទី៩ មានព្រះរាជាខ្មែរ មួយអង្គព្រះនាម ព្រះបាទជ័យវរ្ម័នទី២ (ឆ្នាំ៨០២​ព្រះអង្គបានប្រកាស​ឯករាជ្យភាព​របស់កម្ពុជា​ពីប្រទេសសៃលិនដ្រា) ទ្រង់បានបង្កើតកំលាំងពលទាហ៊ានដ៏រឹងមាំហើយបានបង្រួបបង្រួម​ជាតិ​ធ្វើឱ្យ មានឯកភាពជាតិឯកភាពទឹកដី។ ហើយរាជវង្សានុវង្សរបស់​ទ្រង់បានសោយរាជ បល្ល័ងរហូតដល់ខ្ទង់ឆ្នាំ១០០០ នៃ គ.ស.។

កម្ពុជាពីឆ្នាំ ១៥០០​ដល់ ១៨០០
កំឡុងសតវត្សរ៍ទី១៦ឥទ្ធិពលរបស់កម្ពុជាដែលធ្លាប់តែគ្របដណ្តប់ស្ទើរពេញផ្ទៃតំបន់ទាំងមូលបានធ្លាក់អន់ថយឡើងៗ។នៅចុងសតវត្សរ៍នោះដែរ ទឹកដី​របស់កម្ពុជាមួយភាគក៏ត្រូវធ្លាក់ក្រោមការរគ្រប់គ្រងរបស់ប្រទេស សៀម។ រហូតមកដល់ ឆ្នាំ១៥៩៤ សៀមក៏បានក្ដោបក្តាប់រាជធានីលង្វែគទាំងមូល។
ចាប់ពីពាក់កណ្ដាលសតវត្សរ៍ទី១៧មកប្រទេសវៀតណាមក៏ចាប់មានឥទ្ធពលខ្លាំងឡើងៗនៅក្នុងតំបន់ផងដែរហេតុដូច្នេះហើយបានជានៅដើមសតវត្សរ៍ទី១៧នោះទឹកដីមួយភាគ(សព្វថ្ងៃជាទឹកដីរបស់វៀតណាមភាគ ខាងត្បូង)របស់កម្ពុជា ក៏ស្ថិតក្រោមការត្រួតត្រារបស់វៀតណាមដែរ ពួកនេះបានកាន់កាប់​កំពុងផែមួយមានឈ្មោះថាព្រៃនគរដែលក្រោយមកគេ បានប្ដូរឈ្មោះជាសៃហ្គនវិញ។នៅចុងសតវត្សរ៍ទី១៧នោះដែរទឹកដី ព្រៃនគរនោះក៏ស្ថិតក្រោម​អាណានិគមរបស់វៀតណាមទាំងស្រុង។
នៅសតវត្សរ៍ទី១៨ ដោយសារតែឥទ្ធពលរបស់របស់ប្រទេសជិតខាងទាំងពីរ (សៀម និងវៀតណាម)និង ជម្លោះរវាងខ្មែរនឹងខ្មែរគ្នាឯងថែមទៀតនោះបាន​ធ្វើអោយវិសាលភាពទឹកដីកម្ពុជាដែលធ្លាប់លាតសន្ធឹងយ៉ាងធំទូលាយនោះបានរួញតូចនៅសល់​ប្រមាណ១ភាគ៣ប៉ុណ្ណោះដោយសារ​ការ​ឈ្លាន​ពាន​របស់ប្រទេសជិតខាងទាំងពីរនោះ។ប្រទេសសៀមបាន ឈ្លានពានមកកម្ពុជាជាច្រើនលើកច្រើនសារ​នៅក្នុងសតវត្សន៏ទី១៨ហើយនៅ​ឆ្នាំ១៧៧២​ពួកគេ​បានបំផ្លិចបំផ្លាញរហូតដល់ទីក្រុងភ្នំពេញ។នៅភាគខាងចុងនៃ សតវត្សរ៍ទី១៨ភាគគីវៀណាមក៏បានឈ្លានពាន ទឹកដីកម្ពុជាផងដែរដែលជាហេតុ​ធ្វើ​អោយព្រះមហាក្សត្រខ្មែរបែរទៅពឹងពាក់ប្រទេសសៀមអោយជួយការពារខ្លួនហើយលទ្ធផលតបមកវិញគឺកម្ពុជាបាត់បង់ទឹកដីខាងលិចឈាងខាងជើ​ង​ទៅ​អោយសៀម
កម្ពុជាក្នុងសតវត្សទី១៩

នាដើមសតវត្សទី១៩ព្រះបាទអង្គច័ន្ទ(១៨០៦-១៨៣៤) បានយាង​ទៅកាន់​ប្រទេសវៀតណាមដើម្បីការពារខ្លួនពីការវាយប្រហាររបស់ថៃ។ គោលនយោ​បាយរបស់ព្រះអង្គបានធ្វើអោយថៃមួរម៉ៅយ៉ាងខ្លាំង ហេតុ​ដូច្នេះហើយបាន​ជានៅខណះពេលដែលមានការបះបោរកើតឡើងនៅ វៀតណាមខាងត្បូង​ក្នុងឆ្នាំ១៨៣៣ថៃក៏បានឈ្លាតឱកាសឈ្លានពាន​មកលើកម្ពុជា។ ទោះបីជាយ៉ាងណា​ក៏ដោយព្រះមហាក្សត្រវៀតណាម​ក៏បានជួយបំបែកនូវ​សកម្មភាពបះបោរ​នោះហើយក៏ធ្វើឱ្យកងទ័ពថៃដក ចេញផងដែរ។

ជាលទ្ធផល រាជាធិរាជវៀតណាមកាន់តែពង្រឹង ឥទ្ធិពលរបស់ខ្លួនក្នុងការ គ្រប់គ្រងប្រទេសកម្ពុជា។ នៅពេលដែលព្រះអង្គ (ព្រះបាទអង្គច័ន្ទ)បាន សោយទីវង្គតនៅក្នុង ឆ្នាំ១៨៣៤ នោះបុត្រីមួយអង្គក្នុងចំនោមបុត្រី​ទាំង​អស់​របស់ព្រះអង្គ បានឡើងគ្រងរាជ្យជាសេ្តច ស្រី ហើយប្រជាជន​វៀត​ណាម​ក៏បានតាំងលំនៅនៅក្នុងប្រទេសកម្ពុជា។ ដោយវៀតណាម​យល់​ឃើញថាប្រជាជនកម្ពុជាដូចជាមនុស្សពៃ្រហើយក៏បានព្យាយាមបង្រៀន​ពីរបៀបរស់នៅរបស់ ពួកគេទៅតាមទំនៀមទំលាប់ប្រពៃណីវៀតណាម​មកលើប្រជាជនកម្ពុជា។
ដោយមានការអាក់អន់ចិត្តទៅលើឥទិ្ធពលរបស់វៀតណាមក៏បានធើ្វឱ្យមានការបះបោរកើតឡើងក្នុងឆ្នាំ១៨៤០-១៨៤១។ ថៃបានធើ្វការឈ្លាន​ពាន​សារជាថ្មីដោយអះអាងម្តងហើយម្តងទៀត ថាការគ្រប់គ្រងរបស់​ប្រទេស​​កម្ពុជាជារបស់ពួកគេ។
កម្ពុជាសតវត្សទី២០

សេដ្ឋកិច្ចកម្ពុជាចាប់មានការអភិវឌ្ឍន៍គឺនៅសម័យស្ថិតក្រោមការត្រួតត្រារបស់បារាំង។​ ផ្លូវថ្នល់ ផ្លូវដែក ចាប់កសាងឡើងក្នុងឆ្នាំ១៩២០ ហើយគេក៏ឃើញមានរោងចក្រជរកៅស៊ូ​មានដំនើរការ​ផងដែរ។ ថ្វីបើសកម្មភាព​សេដ្ឋកិច្ចរស់រវើក​មែនតែ ប្រជាជនកម្ពុជាត្រូវមាន​កាត្វពកិច្ចបង់ពន្ធជូនរដ្ឋស្ទើរគ្រប់ជំពូក ដោយហេតុនេះហើយបានជារហូតមកដល់ឆ្នាំ១៩៣០ ចលនាអ្នកជាតិ និយមកម្ពុជាមានសកម្មភាព​គគ្រឹកគគ្រែងៗឡើង។


នៅក្នុងកំឡុងពេលសង្រ្គាមលោកលើកទី២ ប្រទេសជប៉ុនបានចូលមកកាន់កាប់កម្ពុជា។​ទោះជាយ៉ាងណាក៏ដោយជប៉ុនពុំទាន់ធ្វើកំណែរទម្រង់អ្វីភ្លាមៗ​នោះទេ ដោយទុកអោយរដ្ឋ​អំណាចបារាំងនៅគ្រប់គ្រង​កម្ពុជាដដែល ប៉ុន្តែនៅឆ្នាំ១៩៤៥ ពេលដែលជប៉ុនចាញ់សង្គ្រាម ពួកគេបានព្យាមលុបលាងនូវកំហុស របស់ខ្លួនដែលមានមកលើកម្ពុជាហើយយកចិត្តកម្ពុជា ដោយបង្ខំឱ្យបារាំងផ្ដល់នូវ​ឯករាជ្យភាពមក កម្ពុជាវិញ។ បើទោះជាមានឯករាជ្យដែលជប៉ុន បង្ខំអោយបារាំងប្រគល់ឱ្យខ្មែរ​ក៏ដោយ ក៏នៅពេល ដែលជប៉ុនត្រូវបានឡោមព័ទ្ធ (ជប៉ុនចាញ់សង្រ្គាម) ដោយទ័ពសម្ព័ន្ធមិត្តនោះ បារាំងក៏ត្រឡប់មកគ្រប់គ្រងកម្ពុជាជាថ្មីម្ដងទៀតនៅខែតុលា ឆ្នាំ១៩៤៥។
ម្ដងនេះបារាំងបានអនុញ្ញាតឱ្យកម្ពុជា រៀបចំជាគណបក្សនយោបាយ មានរដ្ឋធម្មនញ្ញ។ ដោយ យោងទៅលើសន្ធិសញ្ញា ឆ្នាំ១៩៤៩ បញ្ជាក់ថាកម្ពុជាបានទទួលនូវឯករាជ្យពាក់កណ្ដាល។ បន្ទាប់មកទៀតក្នុងឆ្នាំ១៩៥២ ព្រះបាទនរោត្តមសីហនុទ្រង់បានដាក់រាជ្យហើយប្រឡូកក្នុងឆាកនយោបាយ ដើម្បីដឹកនាំប្រទេសដោយផ្ទាល់ព្រះហស្ថរបស់ព្រះអង្គ។ ព្រឹត្តការណ៍ជាច្រើនបានរំលងទៅយ៉ាងឆាប់រហ័ស។ ទីបំផុតនៅថ្ងៃទី ៩ ខែ វិច្ឆិកា ១៩៥៣ បារាំងបានប្រគល់ឯករាជ្យពេញបរិបូរណ៍មកឱ្យ កម្ពុជាវិញ ហើយនៅឆ្នាំ១៩៥៥ សម្ដេចព្រះបាទនរោត្ដមសីហនុ បានដាក់រាជថ្វាយព្រះបិតាដើម្បី ចូលរួមប្រកួតប្រជែងការបោះឆ្នោតដែលនឹងរៀបចំឡើងក្នុងឆ្នាំនោះដែរ។
ព្រះបាទនរោត្ដមសីហនុក៏បានរៀបចំជាចលនានយោបាយផ្ទាល់ខ្លួនមួយរបស់ព្រះអង្គ។ ចាប់ពីឆ្នាំ១៩៥៥ ដល់ ១៩៧០ ទ្រង់បានក្ដោបក្ដាប់នយោបាយកម្ពុជាស្ទើរតែទាំងស្រុង ដូច្នេះ​ហើយបានជាពេលខ្លះគេអោយឈ្មោះថាជាយុគសម័យនរោត្ដមសីហនុ។ ក្នុងឆ្នាំ១៩៦០ ព្រះបិតារបស់របស់ព្រះអង្គបានចូលទីវង្គត ព្រះអង្គក៏ប្រកាសខ្លួនព្រះអង្គជាព្រះប្រធានប្រមុខ​រដ្ឋ។ ព្រះអង្គទ្រង់បានហៅចលនារបស់ព្រះអង្គថាជាចលនា ពុទ្ធិសង្គមនិយម។​តែទោះជា​យ៉ាងណាក៏ដោយវាមិនត្រូវបានគេចាត់ទុកថាជាចលនា​សង្គមនិយម​ទាំងស្រុងនោះទេ។
រជ្ជកាលរបស់ព្រះអង្គបានចាប់បាក់បែកក្នុងឆ្នាំ១៩៦៨ នៅពេលដែលចលនាកុម្មុយនីសចាប់​ផ្ដើមសង្រ្គាមស៊ីវិលដែរ។ ឆ្នាំ១៩៧០​ទ្រង់បានចាកចេញពីប្រទេស។ កំឡុងពេលដែលព្រះ​អង្គ​នៅឯក្រៅប្រទេសនោះសភាបានធ្វើការបោះឆ្នោតទម្លាក់ទ្រង់ចេញពីដំណែង។ កម្ពុជាក៏បាន​ប្ដូរឈ្មោះទៅជា សាធារណរដ្ឋខ្មែរ ដែលមានលោកសេនាប្រមុខ លន់ ណុល ជាប្រធានា​ធិបតី។
បើទោះជាសភាពការខាងក្នុងប្រទេសច្របូកច្របល់យ៉ាងណាក៏ដោយ ក៏សកម្មភាពរបស់​ក្រុមកម្មុយនីសមិនបានរីកដាលគួរឱ្យកត់សម្គាល់នោះទេ ទាំងនេះគឺដោយសារតែ សកម្មភាពទម្លាក់គ្រាប់បែករបស់អាមេរិក​ប្រឆាំងនឹង​ចលនាកម្មុយនីសទាំងនោះ។ តែនៅ​ទីបំផុតចលនាកុម្មុនីសបានសម្រេចជោគជ័យរបស់ខ្លួនដោយបានគ្រប់គ្រងប្រទេសទាំងស្រុង​នៅថ្ងៃទី ១៧ មេសា ១៩៧៥។

ខ្មែរក្រហម

នៅក្នុងឆ្នាំ១៩៧៥ ជាសម័យកាលមួយដ៏គួរឱ្យរន្ធត់ និងប្រកបដោយសោកនាដកម្មដ៏ជូចត់​មួយ​របស់ប្រវត្តិ

សាស្រ្តកម្ពុជាដែលស្ថិតក្រោមរបបគ្រប់គ្រងរបស់ខ្មែរក្រហម។ ក្រុមខ្មែរក្រហម​នោះគេ​មានមេដឹកឈ្មោះថា

ប៉ុល ពត ( ឬ សាឡុត សរ) ដែលគេស្គាល់ផងដែរថាជា បងធំទីមួយ។ ​គ្មានតួរ​លេខជាក់លាក់ណាមួយ

ទាក់ទងនឹងចំនួនមនុស្សស្លាប់នៅក្នុងរបបដឹកនាំរបស់​ប៉ុលពត និង បក្សពួក​របស់គាត់នោះទេ ប៉ុន្តែគេប៉ាន់

ស្មានថាមានចំនួនមនុស្សស្លាប់ប្រមាណជា ១លាន ៥សែន​នាក់ រឺក៏​ច្រើនរហូតដល់ ៣លាននាក់ឯនោះ។

ស្ថិតនៅក្នុងរបបគាត់ ប៉ុល ពត បានប្រកាសថានេះគឺជា​ការចាប់​ផ្ដើមប្រវត្តិសាស្រ្តកម្ពុជាសារជាថ្មី។ ឆ្នាំដំបូង

របស់បដិវត្តន៍ ឥឡូវក្លាយជាឆ្នាំដំបូងនៃប្រវត្តិសាស្រ្ត​កម្ពុជា​ដូចគ្នា។

នៅក្នុងឆ្នាំ១៩៧៥ កម្ពុជាជាប្រទេសដែលពឹងផ្អែកទៅលើវិស័យកសិកម្មជាវិស័យឈានមុខ​គេ។ ប៉ុល ពត បានសម្រេចថាវានឹងត្រូវក្លាយជាប្រទេសកសិកម្មទាំងស្រុង។ សេចក្ដីប្រកាស​នេះសរបញ្ជាក់ថាប្រជាជនទាំងអស់ទាំងទីក្រុង ទាំងជនបទ ត្រូវបង្ខំឱ្យទៅនៅប្រមូលផ្ដុំ​ឯជនបទក្នុងគោលបំណងកែរប្រែប្រទេសឱ្យទៅជាប្រទេសកសិកម្មទាំងស្រុង។ គាត់​បានកំណត់ផងដែរថាទិន្នផលកសិកម្មត្រូវតែកើនឡើងធ្វេរដងក្នុងរយៈពេល ៤ឆ្នាំ (ជាការកំនត់​ទិសដៅមួយដែលយើងដឹងថាពិតជាមិនអាចសម្រេចបាន)។ កម្មសិទ្ធិឯជន ត្រូវបានលុបបំបាត់​ ការរស់នៅជាសហករត្រូវបានអនុវត្ត។ ពួកគេត្រូវបានកំនត់ឱ្យប្រមូលទិន្នផលស្រូវឱ្យ​បាន ៣តោន ក្នុងមួយហិចតា។ ប្រជាជនទាំងអស់ត្រូវបានបង្ខំឱ្យធ្វើការ ស្ទើរគ្មានពេល​ឈប់សម្រាកក្នុងគោលបំណងពង្រីកទិន្នផលស្រូវទៅតាមទិសដៅដែលគេបានកំណត់។ ពួកគេទាំងនោះមិនត្រឹមតែត្រូវបានគេបង្ខំឱ្យធ្វើការហួសកំលាំងប៉ុណ្ណោះទេ ថែមទាំង​មិនទទួលបាននៅអាហារហូបគ្រប់គ្រាន់ទៀតផង ហើយមានអ្នកខ្លះធ្លាក់ខ្លួនឈឺ​ រឺ ស្លាប់ ក៏មានដោយសារការធ្វើការហួសកំលាំង និងគ្មានអាហារហូបចុកគ្រប់គ្រាន់នេះឯង។
នៅមានសោកនាដកម្ម និងការឈឺផ្សាជាច្រើនទៀតដូចជា សាសនាត្រូវបានលុបបំបាត់ចោល។ ទំនាក់ទំនងគ្រួសារក៏ត្រូវបានក្រុមនេះបង្ខំមិនអោយមាន​ផងដែរ។ លើសពីនោះទៅទៀតសូម្បី​តែកំហុសតូចបំផុតដែលប៉ះពាល់នឹងច្បាប់ក៏ត្រូវបានសំលាប់ចោលភ្លាមៗផងដែរ អ្នកណា​ខ្ជិលក៏ត្រូវសំលាប់ចោល។ គ្មានការតវ៉ាថាអ្នកនេះ រឺ អ្នកនោះ ត្រូវបានសំលាប់ដោយមូល​ហេតុអ្វី​នោះ​ឡើយ។
មិនត្រឹមតែប៉ុណ្ណឹងទេសម្រាប់និស្សិត បញ្ញវ័ន ត្រូវបានសំលាប់យ៉ាងអនោចអធមផងដែរ។ ​សូម្បីតែអ្នកចេះនិយាយភាសាបរទេស រឺក៏អ្នកនោះពាក់វ៉ែនតាសោះហ្នឹងក៏សំលាប់ចោលដែរ។ ​សុបិន្តអាក្រក់ទាំងអំបានមាន​របស់ប្រជាពលរដ្ឋខ្មែរក្នុងរបបខ្មែរក្រហមបានត្រូវបញ្ចប់ដោយ​សារសង្រ្គាមជាមួយ វៀតណាម។ កងទ័ពប្រជាមានិតវៀតណាមបានវាយលុកចូលកម្ពុជា នៅខែធ្នូរ ឆ្នាំ១៩៧៨ ហើយទទួលបានជ័យជនះយ៉ាងឆាប់រហ័ស។ តែសំណាងអាក្រក់បានរត់​រួចខ្លួន ហើយបានស្លាប់នៅក្នុងឆ្នាំ១៩៩៨។
ទាហានរបស់ប៉ុល ពត បានរត់ភៀសខ្លួនទៅនៅតាមបណ្ដោយព្រំដែនខ្មែរថៃហើយនៅពេល​នោះគាត់ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីភាគីថៃ ព្រោះថៃខ្លាចឥទ្ធិពលរបស់វៀតណាម។ ហើយក្រុមរបស់ខ្មែរក្រហមក៏នៅបន្តធ្វើសង្រ្គាម (សង្រ្គាមឈ្លប) ប្រឆាំងវៀតណាមរហូត ដល់ឆ្នាំ ១៩៨៩ ជាពេលវេលាដែលកងទ័ពវៀតណាមដកចេញពីលើទឹកដីកម្ពុជា។ ប៉ុន្តែ​សង្រ្គាមស៊ីវិលនៅតែបន្តនៅលើទឹកដីកម្ពុជាដ៏កម្សត់មួយនេះទៀត។


ជាបន្តបន្ទាប់មកទៀតកិច្ចខិតខំប្រឹងចរចារស្វែងរកសន្តិភាពក៏ចាប់ផ្ដើមមានជាច្រើនលើក ហើយក៏មានការចូលរួមពីភាគីផ្សេងៗហូរហែរផងដែរ។ លទ្ធផលចុងក្រោយកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ១៩៩១ បានផ្ដល់មកកម្ពុជានូវសន្តិភាពមួយដែលប្រជាជនកម្ពុជាកំពុងរង់ចាំ។​ចាប់ពីពេលនោះរបបគ្រប់គ្រងប្រទេសតាមបែបកុម្មុយនីស្តត្រូវបានបោះបង់ចោលហើយ​រដ្ឋាភិបាលបណ្ដោះអាសន្នមួយត្រូវបានបង្កើតរហូតដល់ ឆ្នាំ១៩៩៣ ដែលមានការរៀបចំបោះ​ឆ្នោតជាសកលមួយនៅកម្ពុជាហើយរៀបចំដោយអង្គការសហប្រជាជាតិហៅកាត់ថា untac 


ទោះជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានដាក់បេក្ខភាពខ្មែរក្រហមជាភាគីមួយក្នុង​ការបោះឆ្នោតក៏ដោយក៏ពួកនេះពបដិសេធមិនចូលរួម ហើយនៅតែបន្តសកម្មភាពរបស់ពួកគេ​ក្នុង​ការធ្វើ សង្រ្គាមឈ្លបដ៏ដែលប្រឆាំងនឹងរាជរដ្ឋាភិបាលដ៏ដែល។ រហូតមកទល់ឆ្នាំ១៩៩៦ ទើប អៀង សារី ដែលគេស្គាល់ថាជាបងធំទី៣បានធ្វើការចុះចូលជាមួយរដ្ឋាភិបាលរួម​ទាំងពលទា​ហានខ្មែរក្រហមជាច្រើននាក់ផងដែរ។ ឆ្នាំ១៩៩៨ ប៉ុល ពត បានស្លាប់ហើយសន្តិភាពក៏បាន​វិលមកកម្ពុជាវិញយ៉ាងពិតប្រាកដដែរ។

សតវត្សទី២១
បច្ចុប្បន្ន កម្ពុជា នៅតែជាប្រទេសមួយក្រីក្រដ៏ដែល ប៉ុន្តែនៅប៉ុន្មានឆ្នាំដំបូងនាសតវត្សទី២១​នេះ​សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថាមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយវិស័យ​ដែលរីកចំរើនខ្លាំងជាងគេគឺ ទេសចរណ៍ និង ឩស្សាហកម្មកាត់ដេរ។
សព្វថ្ងៃកម្ពុជាមានប្រជាជនសរុបប្រមាណជា ១៥លាននាក់ ចែកជាដែនដីរដ្ឋបាល២៤ខេត្ត និង រាជធានីមួយគឺភ្នំពេញ។

មេសូប៉ូតាមៀ (Ancient Mesopotamia) មេសូប៉ូតាមៀ

Posted by trace back in time

ហើយនេះគឺជាអរិយធម៌ដំបូងគេដែលបានលេចឡើងនៅលើភពផែនដីចាប់តាំងពីមានការវិវត្តរបស់មនុស្ស

ជាតិមក។ ដើមកំណើតនៃ មេសូប៉ូតាមៀ (Mesopotamia) មានតាំងពីយូរលង់មកហើយក្នុងប្រវត្តិសាស្ត្រ

 ហើយក៏មិនមានភ័ស្តុតាង ឬឯកសារណាបង្ហាញថាមានអរិយធ៌មផ្សេងទៀត ដែលចំណាស់ជាងមេសូប៉ូ-

តាមៀនេះដែរ។ អរិយធ៌មនៃពួកមេសូប៉ូតាមៀ ត្រូវបានគេសន្មត់ថារីកចំរើនក្នុងរង្វង់ឆ្នាំប្រមាណជា ៣៣០០
មុន គ.ស. ដល់ឆ្នាំ៧៥០ មុន គ.ស. ។


ប្រហាក់ប្រហែលជាក្នុងអំឡុងឆ្នាំ៨០០០ មុន គ.ស. ដែលមនុស្សលោករកឃើញគំនិតធ្វើកសិកម្ម

ហើយបានចាប់ផ្តើមបន្តិចម្ដងៗក្នុងការចិញ្ចឹមសត្វធ្វើជាអាហារ ក៏ដូចជាដើម្បីជួយក្នុងការងារកសិកម្ម។

មនុស្សក៏បានបង្កើតឱ្យមានសិល្បៈ យូរលង់មុននេះទៅទៀត។ ប៉ុន្តែទាំងអស់នេះគឺជាផ្នែកមួយនៃវប្បធម៌

មនុស្សមិនមែនជាអរិយធម៌មនុស្សទេ។ ហើយបន្ទាប់មកពួកមេសូប៉ូតាមៀបានកើតឡើង ហើយធ្វើការ

ច្នៃប្រឌិត លើគំនិតទាំងអស់ខាងលើរួមបញ្ចូលគ្នា រួចបង្កើតបានជាអរិយធម៌ដំបូង។ ពួកគេបានរីកចម្រើន

នៅក្នុងតំបន់ ដែលដែនដីសព្វថ្ងៃគឹប្រទេសអ៊ីរ៉ាក់ ដែលក្រោយៗមកទៀតគេស្គាល់ថាជាតំបន់ខ្ពង់រាប

បាប៊ីឡូន (Babylonia) ស៊ូម៉ា (Sumer) និងអាសស៊ីរី (Assyria)

ចិនបុរាណ

Posted by trace back in time

បុព្វបុរសចិន ដែលត្រូវបានគេស្គាល់ផងដែរថាជាជនជាតិហានចិន ជាជាតិសាសន៍ចំណាស់ជាងគេទី៥ និងបាន

បង្ហាញយ៉ាងច្បាស់ថាធ្លាប់មានរឿងរ៉ាវប្រវត្តិសាស្រ្តដ៏ច្រើន។ ការពិតប្រសិនបើអ្នកចង់ស្វែងយល់ រាជវង្សទាំង

អស់ពីដំបូងរហូតដល់ចុងក្រោយបង្អស់ដែលធ្លាប់គ្រប់គ្រងក្នុងប្រទេសចិនអ្នកនឹងត្រូវសិក្សាពីចន្លោះពេលដ៏ធំមួយ

ដែលទាមទារឱ្យអ្នកត្រូវសិក្សាដោយសង្ខេប។ អរិយធម៌ទន្លេលឿងត្រូវបានគេនិយាយថាជាមូលដ្ឋានដើម

នៃអរិយធ៌មរបស់ចិនទាំងមូលដែលនេះជាកន្លែងដែលរាជវង្សដំបូងបំផុតត្រូវបានស្ថាបនាឡើង។ វាគឺនៅរង្វង់ឆ្នាំ

២.៧០០  មុន គ.ស. ដែលអធិរាជលឿងដែលបានចាប់ផ្តើមការគ្រប់គ្រងរបស់គាត់ដែលជាចំណុចមួយក្នុងពេល

ក្រោយមកដែលបាននាំឱ្យមានកំណើតនៃរាជវង្សជាច្រើនដែលបានគ្រប់គ្រងលើចិនដីគោក។




នៅឆ្នាំ២០៧០មុន គ.ស. រាជវង្សសៀបានក្លាយជាអ្នកគ្រប់គ្រងដំបូងគេបង្អស់ក្នុងប្រទេសចិនដូចដែលបាន

ពិពណ៌នានៅក្នុងប្រវត្តិសាស្រ្តបុរាណ។ បន្ទាប់មកមានរាជវង្សជាច្រើនបានកាន់កាប់ប្រទេសចិនក្នុងកំឡុង

ពេលខុសៗគ្នារហូតដល់ចុងរាជវង្សឈិងនៅឆ្នាំ១៩១២ ជាមួយបដិវត្តន៍ស៊ីនហាយ។ ហើយដូច្នេះបានបញ្ចប់

ប្រវត្តិសាស្រ្តជាងបួនពាន់ឆ្នាំនៃអរិយធ៌មបុរាណរបស់ចិនដែលទាក់ទាញអ្នកប្រវត្តិសាស្រ្តនិ ងមនុស្សធម្មតា

រហូតមកដល់សព្វថ្ងៃនេះ។ ប៉ុន្តែមុននឹងការដួលរលំនេះ ជនជាតិនេះបានផ្តល់ឱ្យពិភពលោកនូវការច្នៃប្រឌិត

និងផលិតផលមួយចំនួនដូចជារំសេវ ក្រដាស ការបោះពុម្ព ត្រីវិស័យ គ្រឿងស្រវឹង កាំភ្លើងធំ និងរបស់របរជា

ច្រើនទៀត។

Thursday, November 9, 2017

ពួកពែក (Persian Civilization)

Posted by trace back in time

អារិយធម៌ពែក (Persian) បុរាណធ្លាប់ជាចក្រភពដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោកនាសម័យកាលនោះ។

ទោះបីជាការរីកឡើងនៃឥទ្ធពលរបស់ខ្លួនត្រឹមតែជាង ២០០ឆ្នាំក៏ដោយប្រជាជនពែកបានវាយដណ្ដើមគ្រប់

គ្រងដែនដីដែលគ្របដណ្ដប់ប្រមាណជាង ៥លាន ២សែនគីឡូម៉ែត្រការ៉េ។ ពីភាគខាងត្បូងនៃប្រទេសអេហ្ស៊ីបទៅផ្នែកខ្លះនៃប្រទេសក្រិចហើយបន្ទាប់មកទៅភាគខាងកើតប្រទេសឥណ្ឌា ចក្រភពពែកត្រូវបានគេស្គាល់

ដោយសារតែកម្លាំងយោធា និងអ្នកដឹកនាំដែលមានប្រាជ្ញា។ មុននឹងយើងចាប់ផ្តើមសញ្ជឹងគិតអំពីការពិត

ដែលថាពួកគេបានបង្កើតចក្រភពដ៏ធំមួយនេះ ដោយគ្រាន់តែចំណាយពេលប្រមាណជាង ២០០ឆ្នាំ យើងត្រូវ

ដឹងថានៅឆ្នាំ ៥៥០ មុន គ.ស. អាណាចក្រពែក ធ្លាប់ត្រូវបានបែងចែកជាក្រុមៗដែលមានមេដឹកនាំរៀងៗខ្លួន 


ក៏ប៉ុន្ដែក្រោយមកស្ដេច Cyrus ទី២ ដែលក្រោយមកត្រូវបានគេស្គាល់ថាជា Cyrus ដ៏អស្ចារ្យ (Cyrus the great) បានឡើងកាន់អំណាចហើយបង្រួបបង្រួមរាជាណាចក្រពែកទាំងមូល។ បន្ទាប់មកទ្រង់បានច្បាំងឈ្នះពួកបាប៊ីឡូន។ ការពិតការវាទទីទឹកដីរបស់ស្ដេចអង្គនេះមានសន្ទុះខ្លាំងគួរឱ្យភ្ញាក់ផ្អើល ដោយគិតត្រឹមចុងឆ្នាំ៥៣៣ មុន គ.ស. ព្រះអង្គបានឈ្លានពានយកឥណ្ឌា និងបន្តឆ្ងាយទៅភាគខាងកើត។ ហើយសូម្បីតែនៅពេល Cyrus បានស្លាប់បាត់ក៏ដោយ ក៏សាច់សារលោហិតរបស់ទ្រង់នៅតែបន្តការឈ្លានពានយ៉ាងឃោរឃៅ ហើយថែមទាំងបានប្រយុទ្ធតតាំងគ្នាជាមួយនឹងពួកSpartans ដ៏ក្លាហានដែលមាននិទានក្នុងរឿងព្រេងទៀតផង។ នៅយុគសម័យដែលពែកបុរាណរុងរឿងដល់កំពូលនោះ ចក្រភពនេះបានគ្រប់គ្រងទឹកដីទូទាំងអាស៊ីកណ្តាល និងមួយភាគធំរបស់អឺរ៉ុប និងអេហ្ស៊ីប។ ប៉ុន្ដែវាបានផ្លាស់ប្តូរនៅពេលដែលទាហានដ៏អង់អាចរបស់ ម៉ាសេដូនា ដែលដឹកនាំដោយអាឡិចសាន់ឌឺដ៏អស្ចារ្យ បានផ្ដួលរំលុំចក្រភពពែកទាំងមូលរាបដល់ដី ហើយបានបិទបញ្ចប់អរិយធម៌ពែកនេះនៅឆ្នាំ ៥៣០ មុនគ.ស.